នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) (អនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានតម្រូវឱ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់ និងបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំបន្ទាប់) និងការពង្រឹងការប្រមូលចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យវឌ្ឍនភាព និងមានមូលដ្ឋានក្នុងការពិនិត្យផ្គូផ្គង និងវាយតម្ល លើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) និងដើម្បីពង្រឹងការ ប្រមូលចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចប្រជុំនេះដឹកនាំដោយលោក ឆាយ ឈាង សុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់មន្ទីរ អង្គភាពជំនាញ (អង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន) ដើម្បីពិនិត្យ វឌ្ឍនភាព និងមានមូលដ្ឋានក្នុងការពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) នៅពេលខាងមុខ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំបូកសរុបការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) ដែលអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានតម្រូវឱ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់ និងបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយលោក ឆាយ ឈាង សុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសៀវភៅបន្ទុក និងប្រគល់សេចក្ដីសម្រេចស្ដីពីការធ្វើអាជីវកម្មភាស៊ីគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់
កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
ប្រជាពលរដ្ឋ ចំនួន៥៦គ្រួសារ ដែលទទួលរងផលប៉ះពាល់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំវាល នៃស្រុកកណ្តៀង គិតចាប់ពីចំណុចផ្សារក្បាលហុង រហូតមកដល់ក្រោមស្ពានអាកាសផ្លូវវៀងក្រុង បាននឹងកំពុងចាប់ផ្តើមរុះរើសំណង់ជាបន្តបន្ទាប់ ដែលបានសង់លើដីសាធារណៈរបស់រដ្ឋ ក្រោយពួកគាត់យល់ព្រមទទួលយកដីឡូតិ៍លំនៅឋានថ្មី តាមរយៈការចាប់ឆ្នោត ដែលស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤,គណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់ បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥តាមនីតិវិធីដេញថ្លៃជាសាធារណៈ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទីតាំងដែលដាក់ឱ្យដេញថ្លៃរួមមាន៖
ក-ភាស៊ីផ្សារ
១-ផ្សារថ្មីពោធិ៍សាត់
២-ផ្សារក្រគរ
៣-ផ្សារកណ្ដៀង-ក្បាលហុង
៤-ផ្សារស្វាយដូនកែវ-អូរតាប៉ោង
៥-ផ្សារបំណក់
៦-ផ្សារប្រមោយ (គួបចំណតរថយន្ត)
៧-ផ្សារបឹងខ្នារ
៨-ផ្សារត្រពាំងជង
ខ-ភាស៊ីសត្តឃាតដ្ឋាន
១-សត្តឃាតដ្ឋានប្រម៉ោយ
គ-ភាស៊ីចំណត
១-ចំណតកំពង់លួង
២-ចំណតរថយន្តបាកាន
សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ទូទាំងខេត្តពោធិ៍សាត់
នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ពោធិ៍សាត់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ស៊ុន ហេង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានធ្វើបទបង្ហាញស្តីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលជាផែនការសកម្មភាពរួម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និងកត្តាជំរុញការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការនៅថ្នាក់ខេត្តផង។
ព្រឹត្តិការណ៍ពិធីប្រណាំងទូក "ង" ខ្នាតអន្តរជាតិ លើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាអុំទូក នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ជាប់ផ្លូវលេខ១០១ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក, ជាក់ស្តែងនាថ្ងៃទី១ នៃពិធីប្រណាំងទូកនេះ គេសង្កេតឃើញមានភ្ញៀវទេសចរមកលេងកម្សាន្ត ទាំងពេលថ្ងៃ និងពេលយប់ មានប្រមាណ១១៥,០០០នាក់។
គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ
នារសៀលថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា គ.ស.២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ ដោយផ្ដោតសំខាន់លើការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ខេត្តពោធិ៍សាត់។
អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៨៨ យាងចូល ៨៩ ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មវស្សា សូមព្រះអង្គប្រកបនូវ ព្រះបរមសុខគ្រប់ប្រការ និង ព្រះជន្មាយុយឺនយូរ។
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលកំពុងប្រើប្រាស់ FMIS ចូលរូមវគ្គបណ្ដុះបណ្ដាលស្ដីពី "ការប្រើប្រាស់ FMIS ជំនាន់ថ្មី"
ក្រុមការងារលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស នៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះការបញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាព នៃការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom
កិច្ចប្រជុំស្ដីពីការសង្កេត តាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យនៅថ្នាក់មូលដ្ឋាន ក្នុងខេត្តពោធិ៍សាត់
រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ សរុបប្រមាណ ១៧១,៣៦៦នាក់ ក្នុងនោះ ទេសចរជាតិ ចំនួន១៧១,២១៧នាក់ និងទេសចរបរទេស ចំនួន ១៤៩នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការកើនឡើងជាង ២១,២១%។
ប្រភពព័ត៌មាន៖មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់។
នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនស្មៀន និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់។
នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការប្រមូលចំណូលពីសេវាសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងចំណូលពីសេវាសាធារណៈរបស់រដ្ឋបាលឃុំ សង្កាត់ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងមានការទទួលខុសត្រូវខ្ពស់។
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ និងដង្ហែជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ ដែលមណ្ឌលសុខភាពសំរោង ទទួលបានជ័យលាភីលេខ១, មណ្ឌលសុខភាពបឹងបទកណ្ដាល ទទួលបានជ័យលាភីលេខ៣ និងអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភីលេខ៤ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណសាលាខេត្ត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្ត ក្នុងនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង មន្ត្រីរាជការ យុវជនទាំង៤អង្គភាព លោកគ្រូ អ្នកគ្រូ យុវជនកាកបាទ យុវជនកាយរឹទ្ធ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ប្រភពរូបភាពពី Page ពោធិ៍សាត់ អរគុណសន្តិភាព
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបច្ចេកទេស របស់រាជរដ្ឋាភិបាល ពិភាក្សាការគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជប៉ុន មកវិនិយោគនៅកម្ពុជា ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ។
ប្រភពរូបភាពពី Page ពោធិ៍សាត់ អរគុណសន្តិភាព
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ក្នុងតួនាទីជា អ្នកស្រាវជ្រាវ ចំនួន ៥ រូប និង ជំនួយការស្រាវជ្រាវ ចំនួន ១០ រូប ដើម្បីចូលបម្រើការងារនៅ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ចូលរួមបំពេញការងារក្នុងក្របខណ្ឌគម្រោង FMIS ចំនួន ៤២ រូប
រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ សូមក្រាបថ្វាយព្រះមហារាជកុសល ជូនសម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន៣៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសលើមុខជំនាញសំខាន់ៗចំនួន ១៦ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
បើតាមវិទ្យាស្ថាន ការបណ្តុះបណ្តាលជំនាញចំនួន១៦មុខមានដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលទោចក្រយានយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការផ្សារអគ្គិសនី ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកុំព្យូទ័រ បោះពុម្ភធៀបការ អាវ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មសម្អាងកាយ ការដំឡើងនិងថែទាំប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការចញ្ចឹម និងថែទាំត្រីប្រា បច្ចេកទេសបណ្តុះផ្សិតអំបោះ បច្ចេកទេសបណ្តុះផ្សិតចំបើង។
វិទ្យាស្ថានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះ យុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ៕
កិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលស្តីពីការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចប្បន្នភាពព័ត៌មានទិន្នន័យពាណិជ្ជកម្មក្នុងខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់ការតាមដានការវិវត្តនៃចរន្តសេដ្ឋកិច្ចជាប្រចាំ
នារសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យាទាំងអស់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនិងការគ្រប់គ្រងបុគ្គលិក និងការដាក់ឱ្យប្រើប្រាស់កម្មវិធី “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ហៅកាត់ថា “MEF Profile” នៅលើ Smartphone ជាមួយប្រតិភូនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន កសហវ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងឱ្យកាន់តែមានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការពង្រឹងវិន័យ ក្នុងការអនុវត្តការងារក្នុងស្ថាប័នទាំងមូលប្រកបដោយផលិតភាព នៃសមិទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ដោយប្រព័ន្ធនេះនឹងធ្វើការគណនាដោយស្វ័យប្រវត្តិនូវរយៈពេលបំពេញការងារប្រចាំថ្ងៃតាមរយៈ ម៉ោងចូលនិងម៉ោងចេញជាក់ស្តែង តាមរយៈទិន្នន័យទាញចេញពីទ្វារសុវត្ថិភាព និងទិន្នន័យសែន“Attendance QR” ហើយបង្កើត ជាសម្រង់វត្តមានប្រចាំថ្ងៃ ប្រើប្រាស់ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ ទន្ទឹមនេះ ដើម្បីជំរុញឱ្យការធ្វើទំនើបកម្មការងារគ្រប់គ្រង វិន័យនេះប្រព្រឹត្តទៅដោយរលូននិងដំណើរការដោយជោគជ័យ។
កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង
ព្រឹត្តិការណ៍ប្រណាំងទូក "ង" តាមដងស្ទឹងពោធិ៍សាត់ ទីរួមខេត្តពោធិ៍សាត់ នាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣
កិច្ចប្រជុំផ្សាព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា
និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣
ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ទូទាំងខេត្តពោធិ៍សាត់
សេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ទូទាំងខេត្តពោធិ៍សាត់
ការចុះធ្វើការសិក្សា ពិនិត្យលទ្ធភាពរៀបចំស្ថិតិសេដ្ឋកិច្ចតាមបណ្ដាខេត្តផ្តោតលើថ្លៃទំនិញមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ
កិច្ចប្រជុំជួបពិភាក្សាអំពីការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាធាតុចូលសម្រាប់ ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក
កិច្ចប្រជុំជួបពិភាក្សាអំពីការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាធាតុចូលសម្រាប់ ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Agricultural Development Group កាលពីម្សិលមិញថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំនៃសាលាខេត្តពោធិ៍សាត់ ដើម្បីប្រជុំពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តពោធិសាត់។ លោកប្រធាន Zhao Shujie បានជម្រាបជូនអំពីគោលបំណងនិងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិនិយោគនៅក្នុងខេត្តពោធិសាត់ដែលជាខេត្តដ៏មានសក្តានុពលមួយ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានស្វាគមន៍ប្រតិភូក្រុមហ៊ុន Danong ដោយភាពកក់ក្តៅ និងពេញចិត្តជាមួយនឹងការគាំទ្រលើគម្រោងវិនិយោគកសិកម្មដ៏ធំនេះ ព្រោះស្របនឹងគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសខេត្តពោធិ៍សាត់ចង់បានក្រុមហ៊ុនវិនិយោគបែបនេះមកអភិវឌ្ឍន៍នៅក្នុងវិស័យទាំង៤ដូចជា ១)បង្កាត់ពូជសត្វនិងដាំដំណាំពោត ២)ដាំស្មៅសម្រាប់ចំណីសត្វនិងនាំចេញ ៣)ចិញ្ចឹមសត្វនិងសាច់សត្វនាំចេញ និង ៤)ដំណាំដំឡូងមីសម្រាប់នាំចេញជាដើម ព្រោះត្រូវនឹងភូមិសាស្រ្តនិងអាកាសធាតុនៅក្នុងខេត្តពោធិសាត់នេះតែម្តង។ ឯឧអភិបាលខេត្ត រងចាំទទួលនូវសំណើសុំ ក៏ដូចជាសំណូមពរនិងសេចក្តីត្រូវការរបស់ក្រុមហ៊ុនដែលអាជ្ញាធរខេត្តអាចសហការចូលរួមសម្របសម្រួលជួយដល់ក្រុមហ៊ុនបានក្នុងការចាប់ផ្តើមគម្រោងវិនិយោគ។ ទន្ទឹមនឹងនោះដែរ ឯឧអភិបាលខេត្ត ខូយ រីដា បានស្នើសុំឲ្យក្រុមហ៊ុនមានទីតាំងដីឈរជើងវិនិយោគ (ទិញ ជួលឬសហការ) នៅក្នុងខេត្តពោធិ៍សាត់ (ចំនួន១ម៉ឺនហិកតា) ឲ្យបានច្បាស់លាស់ដើម្បីចាប់ផ្តើមវិនិយោគនិងចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ ដើម្បីបង្កើនអោយមានជំនឿ និងទំនុកចិត្តរវាងក្រុមហ៊ុននិងប្រជាកសិករ និងរវាងក្រុមហ៊ុនជាមួយអាជ្ញាធរខេត្តពោធិ៍សាត់។ លោកប្រធាន Zhang Shujie បានថ្លែងអំណរគុណឯឧអភិបាលខេត្ត ខូយ រីដា ដែលបានទទួលស្វាគមន៍ដល់ប្រតិភូ Danong និងបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប (smart agriculture) នៅក្នុងខេត្តពោធិ៍សាត់៕
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេងសាប មុខព្រះបរមរាជវាំង និងជាការរួមចំណែកបង្កើតកម្មវិធី កំសាន្តសប្បាយរីករាយ តាមទំនៀមទំលាប់ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើង និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិឲ្យមកកំសាន្តនៅក្នុងខេត្តពោធិ៍សាត់កាន់តែច្រើនបន្ថែមទៀត រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំពិធីប្រណាំងទូក “ង” នៅតាមដងស្ទឹងពោធិ៍សាត់ ទីរួមខេត្តពោធិ៍សាត់ នាថ្ងៃ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួររំលឹកផងដែរ ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀត៕
នាព្រឹកថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត, លោក សុខ ធី ប្រតិភូអគ្គនាយកដ្ឋានទ្រព្យសម្បតិ្តរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច្ និងហិរញ្ញវត្ថុ,លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ដែលជាអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បតិ្ត ។
នាថ្ងៃរសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក-មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងឈាងមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០ នាទី នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ក្រុមការងារប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខដល់និវត្តជន ចំនួន ៤៨ (ស្ត្រីចំនួន៤ រូប) ក្រោមអធិបតីយភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយនាំយកនូវអំណោយវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ និវត្តជនម្នាក់ៗ ពិតជាមានសេចក្តីរំភើប រីករាយ ឥតឧបមា ដោយបានប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ គោរពជូនឧត្តមកត្តិបរិរក្សបណ្ឌិត គាត់ ឈន់ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិករបស់សមាគម និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការីទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់មន្រ្តីរាជការចូលនិវត្តន៏កន្លងមក ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
អនុវត្តតាមសេចក្ដីជូនដំណឹងលេខ ០១៤/២២ កកវទ/ខពស ចុះ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាត ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានធ្វើអនាម័យ និងបោសសម្អាតជុំវិញបរិវេណមន្ទីរ ដើម្បីចូលរួមអបអរសាទរ "ទិវាពិភពលោកស្អាត ឆ្នាំ២០២២ " ។
នាថ្ងៃព្រហស្បតិ៍-សុក្រ ៣-៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនី របស់ក្រុមហ៊ុន Precise Electric Manufacturing Co.,Ltd ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ ។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ដែលវិនិយោគដោយវិនិយោគិនថៃ ។ រោងចក្រនេះបានបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចំនួន ៦៥ កន្លែង បន្ថែមទៀត ។
លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់ ជាខេត្តមានសក្តានុពលខ្ពស់ខាងវិស័យអគ្គិសនី ដែលមានវារីអគ្គិសនីជាច្រើនសម្រាប់ធ្វើការចែកចាយថាមពលទៅតាមបណ្តាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា។ ដូច្នេះក្រុមហ៊ុនពិតជាមានទំនុកចិត្តក្នុងការដាក់ទុនវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរ នៃខេត្តពោធិ៍សាត់ នេះ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រោងចក្រនេះជាផ្នែកមួយនៃរោងចក្រជាច្រើនទៀតដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យទទួលបានប្រាក់ចំណូលក្នុងគ្រួសារ លើកកម្ពស់សេដ្ឋកិច្ចប្រទេសឱ្យមានការរីកចម្រើន។
នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន ក្នុងខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
នាព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ក.ប.ព បានចុះបញ្ជ្រាបការយល់ដឹង និងត្រួតពិនិត្យផ្នែកសុវត្ថិភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដើម្បីវាយតម្លៃកម្រិតសុវត្ថិភាព និងបង្កើនការយល់ដឹងពីករណីសិក្សាជាក់ស្ដែងលើការវាយប្រហារដោយក្រុមឱកាសនិយម (Hacker) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបណ្ដាញសង្គម (Social Engineering) ផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជរាជាការ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ។